កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ នៅវិទ្យាល័យជាស៊ីម បឹងកេងកង មានសកម្មភាពប្រកួតបាល់ទាត់ដើម្បីសប្បុរសធម៌ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ប្រចាំឆ្នាំ២០២២។ ការលេងកីឡាបង្កើតមិត្តភាព សាមគ្គីភាព បណ្ដុះវប្បធម៌កីឡានៅក្នុងខ្លួនយុវជនរបស់យើងជៀសផុតពីអំពើអបាយមុខនានាដែលបង្កភាពអសកម្មដល់សង្គមជាតិ។ក្នុងកម្មវិធីប្រកួតនោះមានកីឡាករចូលរួមប្រមាណ១៤០នាក់ និងចែកចេញជា៧ក្រុមដូចខាងក្រោម៖
១. AIS ALL FC
២. Hunter
៣. Empire of Phoenix (E.O.P)
៤. ផ្សោតទឹកសាប
៥. Phnom Penh Youth Legend
៦. Royal Mayura Resort FT
៧. CA Samba FT
តាមប្រសាសន៍របស់ អ្នកស្រី ប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង គោលបំណងនៃការប្រកួតនេះ គឺដើម្បីរឹទ្ធចំណងមិត្តភាពរវាងអតីតសិស្ស និងអតីតសិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំង លោកគ្រូ និងបុគ្គលិកគ្រប់ផ្នែកនៃសាលារៀន។ អ្វីដែលគួរឱ្យកត់សម្គាល់នោះថវិកាដែលប្រមូលបានពីកម្មវិធីនេះនឹងយកទៅជូនដល់មូលនិធិ ម៉េងលី ជេ. គូច អេខ្យូខេសិន ដើម្បីឱ្យមូលនិធិយកថវិកានេះទៅជួយដល់សិស្សានុសិស្សក្រីក្រដែលកំពុងខ្វះខាតសម្ភារសិក្សា។