កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំការប្រកួតពន្យល់ពាក្យភាសាខ្មែរលើកទី២ វគ្គផ្តាច់ព្រ័ត្រ ដែលប្រព្រឹត្តទៅនៅសាលប្រជុំ សូវ ហុងគុយ ជាន់ទី១៧ អគារ លីម គីមណយ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង។ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះផងដែរ មានបេក្ខជនចូលរួមចំនួន៥៦នាក់។ ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ កុមារី ចេង ហ៊ុយឡេង រៀនថ្នាក់ទី៦ខ សាខាទួលគោក ជាបេក្ខនារីដែលដណ្តើមជ័យលាភី ជាមា្ចស់ជ័យលាភីពានរង្វាន់លេខ១ កុមារា ផូ រ៉ូហ្សាឌី ជាសិស្សថ្នាក់ទី៦ខ ជាមា្ចស់ជ័យលាភីលេខ២ មកពីសាខាទួលគោក និងកុមារី គុជ រស្មី ជាសិស្សថ្នាក់ទី៦ខ ជាមា្ចស់ជ័យលាភីពានរង្វាន់លេខ៣ មកពីសាខាទួលគោកក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ។ នេះជាលើកទីពីរហើយដែលសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំការប្រកួតពន្យល់ពាក្យភាសាខ្មែរនេះ ដែលការប្រកួតនេះធ្វើឡើងសម្រាប់ប្អូនសិស្សានុសិស្សថ្នាក់៤ ដល់ថ្នាក់ទី៦៕
រង្វាន់សម្រាប់អ្នកទទួលបានជ័យលាភី
– លេខ១ ៖ ពានរង្វាន់មេដាយមាសមួយ អាហាររូបករណ៍សិក្សា៧៥% បណ្ណសរសើ និងវត្ថុអនុស្សាវរីយ៍
– លេខពីរ ៖ ពានរង្វាន់មេដាយប្រាក់មួយ អាហាររូបករណ៍សិក្សា៥០% បណ្ណសរសើ និងវត្ថុអនុស្សាវរីយ៍
– លេខបី ៖ ពានរង្វាន់មេដាយសំរិទ្ធិមួយ អាហាររូបករណ៍សិក្សា២៥% បណ្ណសរសើ និងវត្ថុអនុស្សាវរីយ៍
– បេក្ខជនទាំងអស់ដែលចូលដល់វគ្គផ្តាច់ព្រ័ត្រនឹងទទួលបានបណ្ណសរសើរពីខាងសាលារៀន អន្តរទ្វីប អាមេរិកាំង។