កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំការប្រកួតពន្យល់ពាក្យភាសាខ្មែរលើកទី៣ វគ្គផ្តាច់ព្រ័ត្រ ដែលប្រព្រឹត្តទៅនៅសាលប្រជុំ សូវ ហុងគុយ ជាន់ទី១៧ អគារ លីម គីមណយ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង។ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះផងដែរ មានបេក្ខជនចូលរួមជាច្រើននាក់។ ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ គណៈកម្មការបានរកឃើញបេក្ខជនដែលឍទទួលបានជ័យលាភីលេខ១ លេខ២និងលេខ៣ក្នុងវគ្គផ្ដាច់ព្រ័ត្រនេះ។ នេះជាលើកទីបីហើយដែលសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំការប្រកួតពន្យល់ពាក្យភាសាខ្មែរនេះ ដែលការប្រកួតនេះធ្វើឡើងសម្រាប់ប្អូនសិស្សានុសិស្សថ្នាក់៤ ដល់ថ្នាក់ទី៦៕
រង្វាន់សម្រាប់អ្នកទទួលបានជ័យលាភី
– លេខ១ ៖ ពានរង្វាន់មេដាយមាសមួយ អាហាររូបករណ៍សិក្សា៧៥% បណ្ណសរសើ និងវត្ថុអនុស្សាវរីយ៍
– លេខពីរ ៖ ពានរង្វាន់មេដាយប្រាក់មួយ អាហាររូបករណ៍សិក្សា៥០% បណ្ណសរសើ និងវត្ថុអនុស្សាវរីយ៍
– លេខបី ៖ ពានរង្វាន់មេដាយសំរិទ្ធិមួយ អាហាររូបករណ៍សិក្សា២៥% បណ្ណសរសើ និងវត្ថុអនុស្សាវរីយ៍
បេក្ខជនទាំងអស់ដែលចូលដល់វគ្គផ្តាច់ព្រ័ត្រនឹងទទួលបានបណ្ណសរសើរពីខាងសាលារៀន អន្តរទ្វីប អាមេរិកាំង។
សូមចុចតំណលីងខាងក្រោមដើម្បីទស្សនារូបភាពបន្ថែម៖
ការប្រកួតពន្យល់ពាក្យភាសាខ្មែរ លើកទី៣ វគ្គផ្ដាច់ព្រ័ត្រ សម្រាប់ថ្នាក់ទី៤ ដល់ទី៦