សាលារៀន អន្តរទ្វីប អាមេរិកាំង បានបង្ហាត់បង្រៀនសិស្សានុសិស្សដែលស្រឡាញ់ជំនាញហែលទឹកតាំងពីដើមឆ្នាំសិក្សាដើម្បីត្រៀមចូលរួមប្រកួតៗផ្សេងៗ ជាក់ស្តែងកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នំា២០១៩ កន្លងទៅនេះ គណៈកម្មការសាលា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ បានរៀបចំកម្មវិធីប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកពានរង្វាន់ ជេ. គួច ជំនាន់ទី១២ ប្រចាំឆ្នាំ២០១៩ នៅក្លិបការ៉ាកុល ហើយលទ្ធផលក្នុងការប្រកួតនេះមានដូចខាងក្រោម។