កាលពីថ្ងៃទី១៥ ខែមិថុនា កន្លងទៅថ្មីៗនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំការប្រកួតពន្យល់ពាក្យភាសាខ្មែរលើកទី១ វគ្គផ្តាច់ព្រ័ត្រ ដែលប្រព្រឹត្តទៅនៅសាលប្រជុំ សូវ ហុងគុយ ជាន់ទី១៧ អគារ លីម គីមណយ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង។ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះផងដែរ មានបេក្ខជនចូលរួមចំនួន៦១នាក់។ ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ កុមារី ហុង សៀកលីម ជាបេក្ខនារីដែលដណ្តើមជ័យលាភីក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ។ គួរបញ្ជាក់ផងដែរថា កុមារី ហុង សៀកលីម ជាសិស្សថ្នាក់ទី៦”ខ” ជាមា្ចស់ជ័យលាភីពានរង្វាន់លេខ១ មកពីសាខាទួលគោក កុមារី ហ៊ាង ច័ន្ទសុមនា ជាសិស្សថ្នាក់ទី៥”ក” ជាមា្ចស់ជ័យលាភីលេខ២ មកពីសាខាចាក់អង្រែ និងកុមារី វិចិត្រ ដារីនី ជាសិស្សថ្នាក់ទី៤”ក” ជាមា្ចស់ជ័យលាភីពានរង្វាន់លេខ៣ មកពីសាខាម៉ៅសេទុង។ នេះជាលើកទីមួយហើយដែលសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំការប្រកួតពន្យល់ពាក្យភាសាខ្មែរនេះ ដែលការប្រកួតនេះធ្វើឡើងសម្រាប់ប្អូនសិស្សានុសិស្សថ្នាក់បឋមសិក្សា៕
ចែករំលែកអត្ថបទនេះ