កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ កន្លងមកនេះ គណៈកម្មការសាលានៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំការប្រកួតអាន និងតែងអត្ថបទភាសាខ្មែរ ពានរង្វាន់ ម៉េងលី ជេ. គួ លើកទី៧ វគ្គផ្តាច់ព្រ័ត្រ នៅសាខាម៉ៅសេទុង(ការិយាល័យកណ្តាល)។ បេក្ខជនដែលចូលរួមការប្រកួតនេះបានឆ្លងផុតក្នុងវគ្គជម្រុះជុំទី១ និងទី២ដែលជ្រើសរើសបានបេក្ខជនចំនួនច្រើននាកដើម្បីឆ្លងទៅវគ្គផ្ដាច់ព្រ័ត្រ។ បន្ទាប់ពីការប្រកួតអាន និងតែងអត្ថបទយ៉ាងស្វិតស្វាញពេញមួយព្រឹក ក្នុងចំណោមបេក្ខជនឆ្នើមទាំងនោះ គណៈកម្មការជំនាញបានបង្ហាញលទ្ធផលបេក្ខជនចំនួន៣នាក់ ដែលជាប់ជ័យលាភី និងឡើងទទួលពានរង្វាន់ ម៉េងលី ជេ. គួច ក្នុងឆ្នាំសិសក្សា២០២១ – ២០២២។ បេក្ខជនជ័យលាភីជាប់ពានរង្វាន់ ម៉េងលី ជេ. គួច លើកទី៧ នេះ គឺលេខ១ ទទួលបានអាហារូបករណ៍១០០% ពានរង្វាន់ មេដាយមាស បណ្ណសរសើរ និងវត្ថុអនុស្សាវរីយ៍ លេខ២ ទទួលបានអាហារូបករណ៍៧៥% មេដាយប្រាក់ បណ្ណសរសើរ និងវត្ថុអនុស្សាវរីយ៍ និងលេខ៣ ទទួលបានអាហារូបករណ៍៥០% មេដាយសំរឹទ្ធ បណ្ណសរសើរ និងវត្ថុអនុស្សាវរីយ៍។