កាលពីព្រឹកថ្ងៃចន្ទ ទី២៦ ខែមីនា កន្លងទៅនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង តាមសាខារៀងៗខ្លួន បានចាប់ផ្តើមដំណើរការប្រឡងឆមាសលើកទី១ សម្រាប់ប្អូនៗសិស្សានុសិស្សថ្នាក់ទី១២។ គួរបញ្ជាក់ផងដែរថា ការប្រឡងឆមាសលើកទី១ សម្រាប់ប្អូនៗសិស្សានុសិស្សថ្នាក់ទី១២ ប្រព្រឹត្តទៅមានរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៦ ដល់ទី២៩ ខែមីនា ឆ្នាំ២០១៨។ ការប្រឡងឆមាសទី១ នេះធ្វើតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ហើយការប្រឡងឆមាសនេះប្រព្រឹត្តិទៅដោយរលូន និងនៅក្នុងបន្ទប់នីមួយៗអនុរក្សមានការតឹងតែង ម៉ត់ចត់ចំពោះបេក្ខជន មិនអនុញ្ញាតឱ្យបេក្ខជនចម្លង ឬបើកឯកសារមើល និងប្រើគ្រឿងអេឡិចត្រូនិច។ ពិសេសបេក្ខជននីមួយៗគោរពវិន័យ និងបទបញ្ជាសាលាបានយ៉ាងល្អ ហើយខាងលើនេះជាកម្រងរូបភាពកំឡុងពេលប្រឡងឆមាសទី១។
ចែករំលែកអត្ថបទនេះ