ការប្រឡងឆមាសទី២ បានចាប់ផ្តើមនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង តាមសាខារៀងៗខ្លួន បានចាប់ផ្តើមដំណើរការប្រឡងឆមាសលើកទី២ សម្រាប់ប្អូនៗសិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ទី៦។ ការប្រឡងឆមាសទី២ នេះធ្វើតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ហើយការប្រឡងឆមាសនេះប្រព្រឹត្តិទៅដោយរលូន និងនៅក្នុងបន្ទប់នីមួយៗអនុរក្សមានការតឹងតែង ម៉ត់ចត់ចំពោះបេក្ខជន មិនអនុញ្ញាតឱ្យបេក្ខជនចម្លង ឬបើកឯកសារមើល និងប្រើគ្រឿងអេឡិចត្រូនិច ហើយជាពិសេសបេក្ខជននីមួយៗគោរពវិន័យ និងបទបញ្ជាសាលាបានយ៉ាងល្អ ។