ការប្រឡងត្រូវបានរៀបចំឡើងតាមការណែនាំរបស់មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ដោយរៀបចំតាមបែបបច្ចេកទេសរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង ទាំងបីសាខា ដើម្បីធ្វើតេស្តសមត្ថភាពសិក្សារបស់ សិស្សានុសិស្ស និងវាស់ស្ទង់ពីកម្រិតចំណេះដឹងដែលទទួលបានពីការសិក្សាកន្លងមក។ កាលពីថ្ងៃទី២០ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ សម្រាប់ថ្នាក់ទី៩ និង២៧ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ សម្រាប់ថ្នាក់ទី១២ កន្លងទៅនេះ សិស្សថ្នាក់ទី៩ និងទី១២ ទាំងអស់ បានចូលរួមប្រឡងឆមាសលើកទី១ ឆ្នាំសិក្សា២០១៦-២០១៧ នៅតាមអគារសិក្សារៀងៗខ្លួនដោយភាពតឹងរ៉ឹងបំផុត។ នៅតាមបន្ទប់ប្រឡង មានគណៈកម្មការអនុរក្សចំនួន២រូប ត្រួតពិនិត្យការប្រឡងនិងនៅតាមជាន់នៃបន្ទប់ប្រឡងមានគណៈកម្មការអប្បមាទ រួមទាំងមានការតាមដានយ៉ាងម៉ត់ចត់ពីសំណាក់គណៈកម្មការរៀបចំការប្រឡង។
សិស្សានុសិស្សបានខិតខំយ៉ាងយកចិត្តទុកដាក់ប្រឡងលើវិញ្ញាសារបស់ ខ្លួន និងពោរពេញដោយក្តីសង្ឃឹម និងទន្ទឹងរង់ចាំមើលលទ្ធផលប្រឡងរបស់ខ្លួន។ ការប្រឡងប្រព្រឹត្តទៅយ៉ាងល្អ សិស្សានុសិស្សគ្រប់កម្រិតថ្នាក់បានគោរពនូវបញ្ញាត្តិក្នុងពេលប្រឡងបានយ៉ាងខ្ជាប់ខ្ជួន។ សិស្សានុសិស្សបានប្រឹងប្រែងប្រឡងតាមសមត្ថភាព តាមចំណេះដឹងរៀងៗខ្លួន។