ការប្រឡងត្រូវបានរៀបចំឡើងតាមការណែនាំរបស់មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ដោយរៀបចំតាមបែបបច្ចេកទេសរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង ទាំង៦សាខា ដើម្បីធ្វើតេស្ត សមត្ថភាពសិក្សារបស់ សិស្សានុសិស្ស និងវាស់ស្ទង់ ពីកម្រិតចំណេះដឹងដែលទទួល បានពី ការ សិក្សា កន្លងមក។ កាលពីថ្ងៃទី២៧ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ថ្នាក់ទី៧ ដល់ថទី១២ បាន ប្រឡងឆមាសទី២ ឆ្នាំសិក្សា២០២១-២០២២ នៅតាមសាខារៀងៗខ្លួនដោយភាពតឹងរ៉ឹងបំផុត។ នៅតាមបន្ទប់ប្រឡង មានគណៈកម្មការអនុរក្សចំនួន២រូប ត្រួតពិនិត្យការប្រឡង និងនៅតាមជាន់នៃបន្ទប់ប្រឡងមានគណៈកម្មការអប្បមាទ រួមទាំងមានការតាមដានយ៉ាងម៉ត់ចត់ពីសំណាក់គណៈកម្មការរៀបចំការប្រឡង។ សិស្សានុសិស្សបានខិតខំយ៉ាងយកចិត្តទុកដាក់ប្រឡងលើវិញ្ញាសារបស់ខ្លួន និងពោរពេញដោយក្តីសង្ឃឹម និងទន្ទឹងរង់ចាំមើលលទ្ធផលប្រឡងរបស់ខ្លួន។ ការប្រឡងប្រព្រឹត្តទៅយ៉ាងល្អ សិស្សានុសិស្សគ្រប់កម្រិតថ្នាក់បានគោរពនូវបញ្ញាត្តិក្នុងពេលប្រឡងបានយ៉ាងខ្ជាប់ខ្ជួន។
ចែករំលែកអត្ថបទនេះ