កាលពីថ្ងៃសៅរ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២៣ គណៈកម្មការ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោកបានរៀបចំកម្មវិធីប្រឡងឆមាសលើកទី២ មុខវិជ្ជាជំនាញថ្ងៃសៅរ៍ និងកីឡា។ សូមបញ្ញាក់ថា ការប្រឡងឆមាសលើកទី២ មុខវិជ្ជាជំនាញថ្ងៃសៅរ៍ ត្រូវបានរៀបចំនៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក។ ការប្រឡងនេះត្រូវបានប្រព្រឹត្តទៅយ៉ាងរលូនដោយមានការសហការល្អពី លោកគ្រូ-អ្នកគ្រូ ដែលជាអនុរក្ស និងគណៈកម្មការសាលា។ លើសពីនេះទៅទៀត សិស្សានុសិស្សបានអនុវត្តទៅតាមបទបញ្ញត្តិប្រឡងយ៉ាងខ្ជាប់ខ្ជួន។
ចែករំលែកអត្ថបទនេះ