កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្តាល បានរៀបចំការប្រឡងឆមាសលើកទី២ ឆ្នាំសិក្សា២០២២–២០២៣ សម្រាប់សិស្សានុសិស្សថ្នាក់មធ្យមសិក្សា។ សិស្សានុសិស្សថ្នាក់៧ ដល់ថ្នាក់ទី១២ ត្រូវចូលប្រឡងតាមបន្ទប់សិក្សាដោយយោងទៅតាមបញ្ជីឈ្មោះដែលបានបិទផ្សាយ។ នៅតាមបន្ទប់ប្រឡងនីមួយៗមានគណៈកម្មការអនុរក្ស ហើយមានគណៈកម្មការ និងអប្បមាទ ព្រមទាំងមានការតាមដានយ៉ាងហ្មត់ចត់ពីសំណាក់គណៈកម្មការរៀបចំការប្រឡងផងដែរ។ នៅក្នុងការប្រឡងនោះផងដែរ គណៈកម្មការអនុរក្សបានពន្យល់លម្អិតពីបទបញ្ញត្តិប្រឡងដល់សិស្សានុសិស្សឱ្យបានយល់ជាក់ច្បាស់គ្រប់គ្នា។ គួរបញ្ជាក់ផងដែរថា ការប្រឡងឆមាសលើកទី២នេះនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៥ ដល់២៧ ខែកក្កដា ឆ្នាំ២០២៣។ សិស្សានុសិស្សបានខិតខំយ៉ាងយកចិត្តទុកដាក់ប្រឡងលើវិញ្ញាសារបស់ខ្លួនពោរពេញដោយក្តីសង្ឃឹមយ៉ាងមុតមាំ និងទន្ទឹងរង់ចាំមើលលទ្ធផលប្រឡងរបស់ខ្លួនដោយភាពអន្ទះសា។
សូមចុចតំណលីងខាងក្រោមដើម្បីទស្សនារូបភាពបន្ថែម៖
ការប្រឡងឆមាសលើកទី២ សម្រាប់សិស្សានុសិស្សថ្នាក់ទី៧ ដល់ទី១២