កាលពីថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ទី១២ បានប្រឡងពាក់កណ្តាលឆមាសទី១ ឆ្នាំសិក្សា២០២០-២០២១ នៅតាមអគារសិក្សារៀងៗខ្លួនដោយភាពតឹងរ៉ឹងបំផុត។ នៅតាមបន្ទប់ប្រឡង មានគណៈកម្មការអនុរក្សចំនួន២រូប ត្រួតពិនិត្យការប្រឡង និងនៅតាមជាន់នៃបន្ទប់ប្រឡងមានគណៈកម្មការអប្បមាទ រួមទាំងមានការតាមដានយ៉ាងម៉ត់ចត់ពីសំណាក់គណៈកម្មការរៀបចំការប្រឡង។ សិស្សានុសិស្សបានខិតខំយ៉ាងយកចិត្តទុកដាក់ប្រឡងលើវិញ្ញាសារបស់ខ្លួន និងពោរពេញដោយក្តីសង្ឃឹម និងទន្ទឹងរង់ចាំមើលលទ្ធផលប្រឡងរបស់ខ្លួន។ ការប្រឡងប្រព្រឹត្តទៅយ៉ាងល្អ សិស្សានុសិស្សគ្រប់កម្រិតថ្នាក់បានគោរពនូវបញ្ញាត្តិក្នុងពេលប្រឡងបានយ៉ាងខ្ជាប់ខ្ជួន។
ចែករំលែកអត្ថបទនេះ