សាលារៀន អន្តរទ្វីប អាមេរិកាំង ទាំងបីសាខា បានរៀបចំប្រឡងពាក់កណ្តាលឆមាសលើកទី២ ពីថ្នាក់ក្រោមមត្តេយ្យ ដល់ទី៦ដោយចាប់ផ្តើមពីថ្ងៃទី៧ ដល់ថ្ងៃទី១២ ខែឧសភា សម្រាប់ឆ្នាំសិក្សា ២០១៧ – ២០១៨ នៅតាមអគារសិក្សារៀងៗខ្លួនដោយភាពតឹងរុឹងបំផុត។ នៅតាមបន្ទប់ប្រឡង មានគណៈកម្មការអនុរក្សចំនួន២រូប ត្រួតពិនិត្យការប្រឡងនិងនៅតាមជាន់នៃបន្ទប់ប្រឡងមានគណៈកម្មការអប្បមាទ រួមទាំងមានការតាមដានយ៉ាងម៉ត់ចត់ពីសំណាក់គណៈកម្មការរៀបចំការប្រឡង។ សិស្សានុសិស្សបានខិតខំយ៉ាងយកចិត្តទុកដាក់ប្រឡងលើវិញ្ញាសារបស់ខ្លួន និងពោរពេញដោយក្តីសង្ឃឹម និងទន្ទឹងរង់ចាំមើលលទ្ធផលប្រឡងរបស់ខ្លួន។ ការប្រឡងប៉ុន្មានថ្ងៃនេះប្រព្រឹត្តទៅយ៉ាងល្អ ហើយសិស្សានុសិស្សគ្រប់កម្រិតថ្នាក់បានគោរពនូវបញ្ញាត្តិក្នុងពេលប្រឡងបានយ៉ាងខ្ជាប់ខ្ជួន។
ចែករំលែកអត្ថបទនេះ