នាថ្ងៃទី១៧ ឧសភា ២០២៣ សាលាបានរៀបចំកម្មវិធីប្រឡងពាក់កណ្តាលឆមាសលើកទី២ សិស្សានុសិស្សថ្នាក់ទី៧ ដល់ថ្នាក់ទី១២ ។ ការរៀបចំប្រឡងគឺត្រូវតម្រូវឱ្យស្របទៅតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំយុវជននិងកីឡា ។ ជាមួយគ្នាផងដែល នេះគឺជាពេលនៃការបញ្ចេញនូវសមត្ថភាព ចំណេះដឹងដែលសិស្សានុសិស្សបានសិក្សាកន្លងមក ។ សិស្សានុសិស្សបានប្រឹងប្រែងយកចិត្តទុកដាក់បញ្ចេញសមត្ថភាពរៀងៗខ្លួន ដោយគោរពពេលវេលា គោរវិន័យក្នុងការប្រឡង ដែលមានលោកគ្រូអ្នកគណៈកម្មការរៀបចំការប្រឡងជាអ្នកត្រួតពិនត្យ ។
ចែករំលែកអត្ថបទនេះ