កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ អ្នកគ្រូ សុខ សុទ្ធាជាគ្រូបង្រៀនមុខវិជ្ជាជីវវិទ្យា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្តាល បាននាំសិស្សថ្នាក់ទី១០ រៀនប្រើប្រាស់មីក្រូទស្សន៍។ អ្នកគ្រូចង់ឱ្យសិស្សយល់ដឹង និងចេះប្រើប្រាស់មីក្រូទស្សន៍ ដូចជា ការចាប់កាន់មីក្រូទស្សន៍ ឡង់ទីលើបន្ទះកញ្ចក់ ការថែរក្សា ការរៀបចំបន្ទះកញ្ចក់ និងឱ្យសិស្សចេះសង្កេតវត្ថុពិសោធន៍ដោយប្រើមីក្រូទស្សន៍បានត្រឹមត្រូវ។ នៅក្នុងការបង្រៀននោះ អ្នកគ្រូបានច្បិចយកពីចំណុចសំខាន់ៗនៃខ្លឹមសារមេរៀន មកបង្ហាញជូនសិស្សានុសិស្សឱ្យបានដឹងពីការប្រើប្រាស់មីក្រូទស្សន៍។ ទន្ទឹមនឹងនេះ អ្នកគ្រូក៏បានបែងចែកសិស្សានុសិស្ស ជាក្រុមដែលមានសមាជិក៤ ទៅ៥នាក់ ដើម្បីធ្វើការប្រើប្រាស់មីក្រូទស្សន៍ផ្សារភ្ជាប់នឹងទ្រឹស្ដីមេរៀនដែលប្អូនៗសិស្សានុសិស្សកំពុងសិក្សា ដើម្បីឱ្យគាត់ងាយចាប់បាននៃខ្លឹមសារមេរៀនផ្សាភ្ជាប់នឹងការអនុវត្តក្នុងបន្ទប់ពិសោធផងដែរ។
ចែករំលែកអត្ថបទនេះ