កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅនេះ គណៈកម្មការសាលារៀន អន្តរទ្វីប អាមេរិកាំង បានសហការជាមួយក្រុមហ៊ុនក្រដាសស៊ុព្រីមបង្កើតសិក្ខាសាលាការផ្សព្វផ្សាយកម្មវិធីប្រកួតប្រជែងសំណេរថ្នាក់ជាតិស្តីពីសំណេរអនាគតកម្ពុជាឆ្នាំ២០១៨ ក្រោមប្រធានបទ ផលិតផលកម្ពុជាឱ្យសិស្សានុសិស្សថ្នាក់ទី១២។ លោក មុត ផុងធូផាត់ វាគ្មិនក្នុងសិក្ខាសាលានេះ បានបង្ហាញថា យុវជនខ្មែរមិនត្រឹមតែត្រូវសរសេរអត្ថបទបង្ហាញពីគោលគំនិតលើប្រធានបទប៉ុណ្ណោះទេ តែក៏តម្រូវឱ្យជ្រើសរើសផលិតផលខ្មែរ ដោយមានរចនាឡូហ្គោ និងវេចខ្ចប់ ព្រមបង្ហាញពីអត្ថប្រយោជន៍របស់វា។ សិក្ខាសាលានេះគឺជាឱកាសល្អសម្រាប់សិស្សគួរតែចាប់យក ហើយបញ្ចេញសមត្ថភាពលើការតែងនិពន្ធ ដើម្បីផ្សព្វផ្សាយអំពីផលិតផលខ្មែរឱ្យបានកាន់តែទូលំទូលាយ។ វាគ្មិនបានបង្ហាញពីលក្ខនិ្តកៈចូលរួមការប្រកួតសិស្សានុសិស្សខ្មែរទាំងអស់ដែលមានអាយុចាប់ពី១៧ឆ្នាំ ដល់២៤ឆ្នាំ អាចដាក់ស្នាដៃសំណេររបស់ពួកគេ ជាភាសាអង់គ្លេសអតិបរមាប្រមាណ៥០០ពាក្យ នៅលើក្រដាស SUPREME A4 ត្រឹមកាលបរិច្ឆេទចុងក្រោយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨។ អ្នកឈ្នះជ័យលាភី លេខ១ គឺទទួលបានថវិកា ៤,០០០,០០០រៀល រីឯលេខ២ ទទួលបាន ៣,០០០,០០០រៀល និងលេខ៣ ទទួលបាន ២,០០០,០០០រៀល រួមទាំងអ្នកឈ្នះរង្វាន់លើកទឹកចិត្តពីរនាក់ នឹងទទួលបានម្នាក់មួយលានរៀល៕អត្ថបទដកស្រង់ពីអ៊ីនធ័រខន រ៉ូស្ទ័រ
ចែករំលែកអត្ថបទនេះ