កាលពីថ្ងៃទី០៤ ខែមករា កន្លងទៅថ្មីៗនេះ អ្នកគ្រូ គង់ ស្រីលីស បានដឹកនាំប្អូនៗសិស្សថ្នាក់ទី៩ក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ ធ្វើពិសោធន៍មុខវិជ្ជាជីវវិទ្យា ប្រធានបទស្តីពី៖ ការពិនិត្យមើលស្តូម៉ាតរបស់ស្លឹករុក្ខជាតិ។ គោលបំណងនៃការពិសោធន៍នេះគឺ ដើម្បីឱ្យប្អូនៗពណ៌នាបានពីការផ្គុំឡើងរបស់ស្តូម៉ាត និងប្រាប់បានពីនាទីរបស់ស្តូម៉ាត។ គួរបញ្ជាក់ផងដែរថា ដើម្បីដំណើរការពិសោធន៍សិស្សានុសិស្សត្រូវការសម្ភារៈដូចជា៖ មីក្រូទស្សន៍ បន្ទះឡាម បន្ទះឡាមែល ដង្កៀបសម្រាប់ចាប់ ថាស ផ្លែឡាម ទឹកល័ក្ខ ក្រដាសជូតមាត់ ស្លឹកប្រទាលល័ក្ខ។ ចំពោះដំណើរការពិសោធន៍ប្អូនៗត្រូវកាត់យកស្លឹកប្រទាលល័ក្ខចេញពីដើម រួចយកផ្លែឡាមវះលើស្លឹកប្រទាលល័ក្ខផ្នែកខាងខ្នងនិងឆ្កឹះយកស្លឹកប្រទាល(ស្តើងបំផុត)។ បន្ទាប់មកយកផ្នែកដែលឆ្កឹះរួចនោះមកដាក់លើបន្ទះឡាមរួចហើយបន្តក់ទឹកល័ក្ខ និងយកបន្ទះឡាមែលគ្របពីលើ និងយកស្លឹកប្រទាលលើបន្ទះឡាមទៅពិនិត្យដោយមីក្រូទស្សន៍។ ជាលទ្ធិផល ប្អូនៗអាចពិនិត្យឃើញរូបភាព និងអាចគូសរូបភាពពីស្តូម៉ាតដែលនៅក្នុងស្លឹករបស់រុក្ខជាតិ៕
ចែករំលែកអត្ថបទនេះ