កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ អ្នកគ្រូ ម៉ិច សោភ័ណ បានដឹកសិស្សថ្នាក់ទី៩ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ទៅបន្ទប់ពិសោធនៅមុខវិជ្ជាគីមីវិទ្យាដែលមានប្រធានបទ ទង្វើអុកស៊ីសែន ។ ការដឹកនាំសិស្សទៅពិសោធអំពីទង្វើអុកស៊ីសែន ដើម្បីឱ្យសិស្សានុសិស្សបានអនុវត្ត និងឃើញជាក់ស្ដែងរាល់ទ្រឹស្ដីដែលបានសិក្សាកន្លងមក និងពន្យល់ពីទង្វើអុកស៊ីសែន ពីព្រោះការរៀនទ្រឹស្តីតែមួយមុខ គឺមិនគ្រប់គ្រាន់នោះទេ ទាល់តែផ្សារភ្ជាប់ជាមួយនឹងការអនុវត្តជាក់ស្ដែង ទើបអ្នកសិក្សាងាយយល់ ឆាប់ចាំ ហើយការសិក្សារបស់ពួកគេកាន់តែប្រសើ។
ចែករំលែកអត្ថបទនេះ