កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំការពិសោធមុខវិជ្ជាគីមីវិទ្យាក្រោមប្រធានបទស្តីពីការសង្កេតម៉ាក្រូម៉ូលេ ADN ក្នុងរុក្ខជាតិ បន្លែ និងផ្លែឈើ ជូនដល់សិស្សានុសិស្សថ្នាក់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ការិយាល័យកណ្តាល ដែលដឹកនាំពិសោធដោយអ្នកគ្រូ ម៉ែន ភក្ដី គ្រូបង្រៀនមុខវិជ្ជាជីវវិទ្យា។ ក្នុងការពិសោធលើប្រធានបទនេះដែរ អ្នកគ្រូ បានលើកយកចំណុចសំខាន់ៗនៃ ខ្លឹមសារមេរៀន
មកបង្ហាញជូនដល់សិស្សានុសិស្សឱ្យបានយល់ដឹងពីគោលបំណងនៃខ្លឹមសារមេរៀន ដែលទាក់ទងនឹង
ការពិសោធការសង្កេតម៉ាក្រូម៉ូលេ ADN ក្នុងរុក្ខជាតិ បន្លែ និងផ្លែឈើ។
លើសពីនេះ អ្នកគ្រូបានបង្ហាញពីសម្ភារៈពិសោធ និង អ្នកគ្រូក៏បានបង្ហាញពីទ្រឹស្តីមេរៀនយ៉ាងលម្អិត
ទាក់ទងនឹងដំណើរការនៃការពិសោធ ដោយបែងចែកសិស្សជាក្រុមដោយក្នុងមួយក្រុមមានសមាជិក០៤នាក់ ទៅ០៥នាក់ ហើយក៏បានដឹកនាំសិស្សតាមក្រុមនីមួយៗអនុវត្តជាក់ស្តែង ដោយមានការជួយណែនាំបន្ថែមដល់
ក្រុមនីមួយៗ។ ជាលទ្ធផលឃើញថាមានសរសៃរៗ ខ្លះផ្ដុំគ្នាជាច្រើនអណែ្ដតឡើងមកលើផ្ទៃទឹកអាល់កុល បន្ទាប់ពីអ្នកគ្រូបានពន្យល់ណែនាំលម្អិតពីរបៀបពិសោធ និងដឹកនាំអនុវត្តការពិសោធរួចមក សិស្សានុសិស្ស
បានយល់ច្បាស់ពីមេរៀន ហើយសហការគ្នាយ៉ាងល្អក្នុងការចូលរួមអនុវត្តពិសោធជាក់ស្តែង ដោយមាន
ការណែនាំពីសំណាក់អ្នកគ្រូយ៉ាងយកចិត្តទុកដាក់រហូតទទួលបានលទ្ធផលល្អប្រសើរ និងសម្រេចវត្ថុបំណង
តាមការរំពឹងទុក។