សាលារៀន អន្តរទ្វីប អាមេរិកាំង បានបើកកម្មវិធីរៀនបំប៉នសម្រាប់សិស្ស ខ្វះមូលដ្ឋានគ្រឹះសម្រាប់សិស្សានុសិស្សថ្នាក់ទី១ ដល់ទី១២ ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ដែលមានសិស្សានុសិស្សចុះឈ្មោះចូលរៀនចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ ដែលសិក្សានៅអគារសាលារៀន អន្តរទ្វីប អាមេរិកាំង តាមសាខារៀងៗខ្លួន។
ការរៀនបំប៉ននេះ គឺដើម្បីជាជំនួយបំពេញបន្ថែមដល់សិស្សានុសិស្សដែលខ្វះមូលដ្ឋានគ្រឹះទៅតាមមុខវិជ្ជានីមួយៗឱ្យរៀនទាន់គេ និងដើម្បីបង្កើនចំណេះដឹងបន្ថែម ជាពិសេសជំរុញដល់សិស្សដែលខ្វះមូលដ្ឋានគ្រឹះពីថ្នាក់ក្រោមឱ្យមានភាពប្រសើរឡើងបានយ៉ាងឆាប់រហ័ស។ ចំណែកឯ មុខវិជ្ជាដែលត្រូវបើកបំប៉ននោះមានដូចជាមុខវិជ្ជា៖ ភាសាខ្មែរ គណិតវិទ្យា រូបវិទ្យា និងគីមីវិទ្យា ជាដើម។ ចំពោះម៉ោងសិក្សា គឺសិក្សានៅរៀងរាល់ថ្ងៃចន្ទ រហូតដល់ថ្ងៃសុក្រ វេលាម៉ោង១៧:៣០ នាទី ដល់១៨:៣០នាទីល្ងាច។