កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ កន្លងទៅនេះ អ្នកគ្រូ អ៊ន់ សេរី បានដឹកនាំសិស្សានុសិស្សថ្នាក់ទី១០ក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី មុខវិជ្ជាជីវវិទ្យា ធ្វើពិសោធន៍ ក្រោមប្រធានបទស្តីពី ”ការសង្កេតកោសិកាសត្វនិងកោសិការុក្ខជាតិ”។
មុននឹងចាប់ផ្តើមធ្វើពិសោធន៍ អ្នកគ្រូបានបង្ហាញ ក៏ដូចជារៀបរាប់អំពីសម្ភាៈពិសោធន៍ដែលមានដូចជា៖ មីក្រូទស្សន៍ បន្ទះកញ្ចក់ បន្ទះកញ្ចក់ស្តើង ឈើចាក់ធ្មេញសំប៉ែត កូនដង្កៀប ចកកន្ទុយឆ្កែ ទឹកមេទីឡែន។ គួរបញ្ជាក់ផងដែរថា វត្ថុបំណងនៃការពិសោធន៍៖
• សង្កេតមើលផ្នែកផ្សេងៗរបស់កោសិកានិងធាតុកោសិកាទាញសនិ្នដ្ឋានពីការពិសោធនេះ។
• ប្រៀបធៀបកោសិកាសត្វនិងកោសិការុក្ខជាតិ