កាលពីថ្ងៃទី១០ ខែមករាឆ្នាំ២០២២ កន្លងទៅនេះអ្នកគ្រូ សុខ ម៉ានី បង្រៀនមុខវិជ្ជាជីវវិទ្យា បានដឹកនាំសិស្សានុសិស្សថ្នាក់ទី ១២ក ធ្វើការពិសោធន៏ក្រោមប្រធានបទ៖ ការសង្កេតខូរក្បាលថនិកសត្វ។ ការពិសោធន៍នេះធ្វើឡើងក្នុងគោលបំណងដើម្បីឱ្យសិស្សសង្កេតរូបរាងខាងក្រៅ និងទម្រង់ខាងក្នុងនៃខួរក្បាល ពណ៌នាពីផ្នែកផ្សេងៗនៃខូរធំ និងនាទីរបស់វា បង្ហាញពីលក្ខណៈខុសគ្នារវាងអឌ្ឍគោលខួរខាងឆ្វេង និងអឌ្ឍគោលខួរខាងស្តាំទៅនឹងចលនានៃសារពាង្គកាយ។ បន្ថែមពីនេះសិស្សក៏អាចយល់ដឹងអំពីការការពារខួរក្បាលពិការប៉ះទង្គិចផងដែរ៕