កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ កន្លងទៅនេះ លោកគ្រូ អ៊ុក ឯកកុម្ភៈ គ្រូបង្រៀនមុខវិជ្ជាជីវវិទ្យា និងលោកគ្រូជំនួយពិសោធ បានបង្រៀនមុខវិជ្ជាជីវវិទ្យាលើមេរៀន “ការសង្កេតមើលខួរក្បាលមាន់ និងសត្វកង្កែប” ជូនដល់សិស្សានុសិស្សថ្នាក់ទី៩ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង (ការិយាល័យកណ្តាល) នៅបន្ទប់៦០២ អគារ គួច លៀងហួរ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង (ការិយាល័យកណ្តាល) ដើម្បីឱ្យសិស្សានុសិស្សបានស្វែងយល់ទៅលើខួរធំ ខួរតូច និងខួរកញ្ចឹងក ។ លើលពីនេះទៀតពេលបញ្ចប់ការសង្កេតរួចមក សិស្សានុសិស្សកាន់តែយល់ច្បាស់មួយកម្រិតទៀតលើមេរៀន ដែលប្អូនៗសិស្សានុសិស្សកំពុងសិក្សាសព្វថ្ងៃ ហើយជាពិសេសបានយល់ដឹងពីរបៀបពិសោធ សម្ភារដែលត្រូវប្រើប្រាស់ក្នុងពេលពិសោធ និងលទ្ធផលដែលទទួលបានក្រោយពេលពិសោធ ដែលបានបង្ហាញឱ្យឃើញពីលទ្ធផលនៃការពិសោធ។ បន្ថែមពីនេះ ប្អូនៗសិស្សានុសិស្សមានចិត្តរីករាយដែលបានអនុវត្តពិសោធដោយផ្ទាល់ជាមួយលោកគ្រូ និងមិត្តរួមថ្នាក់ក្នុងបរិយាកាសស្និទ្ធស្នាល។