កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅនេះ លោកគ្រូ អ៊ុក ឯកកុម្ភៈ បានបង្រៀនលើមុខវិជ្ជាជីវវិទ្យាលើប្រធានបទ ការសង្កេតមើលបាតុភូតអូស្មូស និងបន្សាយ ជូនដល់សិស្សានុសិស្សថ្នាក់ទី៧ នៃអគារសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង (ការិយាល័យកណ្តាល)។
នៅក្នុងការបង្រៀននោះ លោកគ្រូ បានច្បិចយកពីចំណុចសំខាន់ៗនៃខ្លឹមសារមេរៀនមកបង្ហាញជូនសិស្សានុសិស្សឱ្យបានដឹងពីបាតុភូតអូស្មូស និងបន្សាយ ដើម្បីបានជាវត្ថុបំណងនៃមេរៀន។ ទន្ទឹមនឹងនេះ លោកគ្រូក៏បានបែងចែកសិស្សានុសិស្សជាក្រុមដែលមានសមាជិកពី០៤ ទៅ០៥នាក់ ដើម្បីធ្វើការពិសោធដោយផ្ទាល់ទៅលើទឹកធម្មតា ទឹកអំបិល និងទឹកល័ក្ខ ដើម្បីផ្សារភ្ជាប់នឹងទ្រឹស្ដីមេរៀន ដែលប្អូនៗសិស្សានុសិស្សកំពុងសិក្សា ដើម្បីឱ្យគាត់ងាយចាប់បាននៃខ្លឹមសារមេរៀនផ្សារភ្ជាប់នឹងការអនុវត្តក្នុងបន្ទប់ពិសោធផងដែរ។