កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ លោកគ្រូ អ៊ុក ឯកកុម្ភៈ បង្រៀនមុខវិជ្ជាជីវវិទ្យា បាននាំសិស្សានុសិស្សថ្នាក់ទី៩ ធ្វើពិសោធន៍ស្លឹករុក្ខជាតិមួយប្រភេទ ដើម្បីពិនិត្យរកស្ដូម៉ាតលើស្លឹករុក្ខជាតិបៃតង ដែលជាទីតាំងដ៏សំខាន់ក្នុងការធ្វើបណ្ដូរវាងឧស្ម័នកាបូនិច និងឧស្ម័នអុកស៊ីសែន ព្រមទាំងជាទីតាំងធ្វើរំភាយចំហាយទឹក ដែលធ្វើឱ្យរុក្ខជាតិស្រស់បំព្រងរហូត។ ជាលទ្ធផលសិស្សថ្នាក់ទី៩ ដែលចូលរួមធ្វើពិសោធន៍បានយល់ច្បាស់អំពី ស្តូម៉ាតរុក្ខជាតិមានរាងដូចគ្រាប់សណ្ដែក ដែលជាចំណុចនៃការផលិតអាហារដោយការធ្វើរស្មីសំយោគរបស់រុក្ខជាតិ គឺស្រូបយកកាបូនឌីអុកស៊ីត ដែលជាឧស្ម័នពុលចូលទៅក្នុងស្លឹក ហើយវាបំលែងជាអាហារដោយបំភាយចេញមកវិញនូវឧស្ម័នអុកស៊ីសែន ដែលមនុស្ស សត្វ នៅលើផែនដីត្រូវការមិនអាចខ្វះបាន។ មេរៀនជីវវិទ្យានេះធ្វើឱ្យសិស្សនុសិស្សបង្កើនចំណេះដឹង និងកាន់តែយល់ច្បាស់បន្ថែមទៅលើក្នុងការរៀនទ្រឹស្តី ម្យ៉ាងទៀតមុខវិជ្ជាផ្សេងៗទៀតក៏មានការពិសោធន៌ដែរ។
ចែករំលែកអត្ថបទនេះ