កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ កន្លងទៅនេះ អ្នកគ្រូ ទី រិទ្ធី បានដឹកនាំសិស្សានុសិស្សថ្នាក់ទី១២A នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី មុខវិជ្ជាជីវវិទ្យា ធ្វើពិសោធន៍ ក្រោមប្រធានបទស្តីពី ”សង្កេតរូបផ្គុំរបស់ផ្កា”។ មុននឹងចាប់ផ្តើមធ្វើពិសោធន៍ អ្នកគ្រូបានបង្ហាញ ក៏ដូចជារៀបរាប់អំពីសម្ភាៈពិសោធន៍ដែលមានដូចជា៖ ផ្កាឈូករ័ត្ន ផ្កាមាំលឿង ផ្កាចន្ធួ ផ្កាលីលី ក្រដាសសំអាត ខ្មៅដៃ ផ្លែឡាម។ គួរបញ្ជាក់ផងដែរថា វត្ថុបំណងនៃការពិសោធន៍៖
• ពណ៌នាពីផ្នែកផ្សេងៗរបស់ផ្កា ប្រៀបធៀបផ្កាផ្សេងៗដែលបានសង្កេត។