កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ កន្លងទៅនេះ អ្នកគ្រូ ទី រិទ្ធី បានដឹកនាំសិស្សានុសិស្សថ្នាក់ទី១១A នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី មុខវិជ្ជាជីវវិទ្យា ធ្វើពិសោធន៍ ក្រោមប្រធានបទស្តីពី ”ការសម្រេចមើលការីយ៉ូទីប”។ មុននឹងចាប់ផ្តើមធ្វើពិសោធន៍ អ្នកគ្រូបានបង្ហាញ ក៏ដូចជារៀបរាប់អំពីសម្ភាៈពិសោធន៍ដែលមានដូចជា៖ រូបភាពការីយ៉ូទីប កន្ត្រៃ ក្រដាស កាវបិទ ប្រអប់ឬស្រោមសំបុត្រ។ គួរបញ្ជាក់ផងដែរថា វត្ថុបំណងនៃការពិសោធន៍៖
• ការធ្វើចំណែកថ្នាក់ក្រូម៉ូសូម ដើម្បីសម្រេចមើលការីយ៉ូទីបមួយ
• អាចធ្វើវិភាគការីយ៉ូទីប។