សាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំគណៈកម្មការចុះអធិការកិច្ចផ្ទៃក្នុងរបស់ខ្លួនធ្វើឡើងក្នុងទិសដៅលើការកឱ្យឃើញចំណុចខ្លាំង ចំណុចខ្វះខាត ធ្វើការវិភាគរកបញ្ហា និងកែលម្អគ្នាទៅវិញទៅមកតាមសាខាឱ្យបានទាន់ពេលវេលា។ ការងារចុះអធិការកិច្ចផ្ទៃក្នុងនេះបានជួយជាគុណប្រយោជន៍យ៉ាងសំខាន់សម្រាប់ជាជំនួយស្មារតីដល់គ្រប់សមាសភាពទទួលខុសត្រូវលើការងារអប់រំឱ្យទទួលបានជោគជ័យប្រកបដោយគុណភាព និងប្រសិទ្ធភាព។ ជាក់ស្តែងការពីថ្ងៃទី០៣ ខែធ្នូ ឆ្នំា២០១៩ កន្លងទៅនេះ ការចុះអធិការកិច្ចផ្ទៃក្នុងរបស់គណៈកម្មការ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង (ការិយាល័យកណ្តាល) ចុះអធិការកិច្ចពីក្រោមមត្តេយ្យរហូតវិទ្យាល័យ ដោយផ្តោតទៅលើចំណុច បុគ្គលិកលក្ខណៈសម្បត្តិសិស្សានុសិស្ស បុគ្គលិកលក្ខណៈសម្បត្តិគ្រូបង្រៀន បរិស្ថាន សេវាកម្ម ការងាររដ្ឋបាលអប់រំ និងការងារគ្រប់គ្រង។
ចែករំលែកអត្ថបទនេះ