កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្ដរទ្វីប អាមេរិកាំង បានរៀបចំធ្វើបទបង្ហាញស្ដីពីវិធីសាស្រ្តស្តីអំពីការអាន សរសេរស្រៈនិស្ស័យ ជូនដល់លោកគ្រូ អ្នកគ្រូផ្នែកក្រោមមត្តេយ្យ ដល់បឋមសិក្សានៃសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលមានការបង្ហាញដោយអ្នកគ្រូ លី សុជាតិ។ អ្នកគ្រូ លី សុជាតិ បានបង្ហាញជូនដល់លោកគ្រូ អ្នកគ្រូយ៉ាងក្បោះក្បាយពីវិធីសាស្រ្ត ស្ដីអំពីការអាន-សរសេរស្រៈនិស្ស័យ “ស្រៈ ោ” ដើម្បីឱ្យលោកគ្រូ អ្នកគ្រូកាន់តែយល់ច្បាស់បន្ថែមទៀតពីរបៀបក្នុងការអាន សរសេរស្រៈនិស្ស័យ ឱ្យបានត្រឹមត្រូវ។ ក្រោយពីបានបញ្ចប់ការធ្វើបទបង្ហាញនេះរួចមក លោកគ្រូ អ្នកគ្រូមានភាពសប្បាយរីករាយយ៉ាងខ្លាំង ដោយបានចេះនូវវិធីសាស្រ្តថ្មីៗ និងកាន់តែយល់ច្បាស់ ពីរបៀបការអាន សរសេរស្រៈនិស្ស័យ ឱ្យបានត្រឹមត្រូវថែមទៀត និងមានប្រសិទ្ធភាពសម្រាប់ការបង្រៀនទៅដល់សិស្សានុសិស្សឱ្យកាន់តែចេះអានបានត្រឹមត្រូវ។
ចែករំលែកអត្ថបទនេះ