កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ គណៈកម្មការសាលា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង និងអ្នកតំណាងសាកលវិទ្យាល័យបាងកក បានធ្វើបទបទបង្ហាញស្តីពីអាហារូបករណ៍ទៅសិក្សានៅសាកលវិទ្យាល័យ Bangkork University សម្រាប់សិស្សថ្នាក់ទី១២ សាខាទួលគោក។ សាលារៀន អន្តរទ្វីប អាមេរិកាំង មានគ្រឹះស្ថានអប់រំបរទេសជាច្រើនដែលជាដៃគូសហប្រតិបត្តិដើម្បីបញ្ជូនសិស្សឱ្យទៅរៀនបន្តនៅក្រៅប្រទេសតាមរយៈអាហារូបករណ៍១០០%។ ក្នុងបទបង្ហាញនេះ ធ្វើឡើងដើម្បីឱ្យសិស្សានុសិស្សត្រៀមខ្លួនកំណត់គោលដៅឱ្យបានច្បាស់លាល់លើជំនាញដែលខ្លួនស្រឡាញ់សម្រាប់ចាប់យកឱកាសទៅបន្តសិក្សានៅបរទេស និងការផ្តល់ព័ត៌មានអំពីការសិក្សានៅសាលកវិទ្យាល័យបាងកកយ៉ាងសម្បូរបែបធ្វើឱ្យសិស្សមានការជឿជាក់។
ចែករំលែកអត្ថបទនេះ