កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានសហការជាមួយជាមួយនឹងបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) ធ្វើបទបង្ហាញស្ដីពី អត្ថប្រយោជន៍ និងការប្រើប្រាស់បណ្ណសមាជិក ប.ស.ស. ប្រកបដោយប្រសិទ្ធភាព ដល់លោកគ្រូ អ្នកគ្រូ និងបុគ្គលិក ជាច្រើននាក់ នៅសាលប្រជុំ សូវ ហុងគុយ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង។ វាគ្មិន គឺលោកស្រី យឹម ពិសី តំណាងឱ្យ ប.ស.ស. បានធ្វើបង្ហាញអំពីអត្ថប្រយជន៍ និងសារៈសំខាន់ក្នុងការប្រើប្រាស់បណ្ណសមជិក ប.ស.ស. ព្រមទាំងឆ្លើយសំណួរ និងពន្យល់បន្ថែមយ៉ាងលម្អិតទៅដល់បុគ្គលិកនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។
ចែករំលែកអត្ថបទនេះ