កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ គណៈកម្មការ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានដឹកនាំសិស្សានុសិស្សទៅចូលរួមប្រកួតកីឡាអត្តពលកម្មសិស្សមធ្យមសិក្សាជ្រើសរើសជើងឯករាជធានីភ្នំពេញ ប្រចាំឆ្នាំសិក្សា២០១៩-២០២០ នៅពហុកីឡាដ្ឋានជតិអូឡាំពិក។ ជាលទ្ធផលយុវសិស្សឈ្មោះ តាំង គីមហ្គេច ថ្នាក់ទី៧គ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ទទួលបានចំណាត់ថ្នាក់លេខ២ លើវិញ្ញាសារត់ល្បឿន១០០ម៉ែត្រ ក្នុងការប្រកួតកីឡាអត្តពលកម្មសិស្សមធ្យមសិក្សាជ្រើសរើសជើងឯករាជធានីភ្នំពេញដែលរៀបចំដោយមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ។
ចែករំលែកអត្ថបទនេះ