កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ គណៈគ្រប់គ្រងសាលា និងគណៈគ្រប់គ្រងបណ្ណាល័យ ម៉េងលី ជេ. គួច នៃសាលារៀន អន្តរទ្វីប អាមេរិកាំង គ្រប់សាខាបានប្រគល់បណ្ណសរសើរដល់សិស្សដែលមានសកម្មភាពយ៉ាងសកម្មក្នុងវិស័យអំណានរបស់បណ្ណាល័យនៅតាមថ្នាក់រៀននីមួយៗ។ ការប្រគល់បណ្ណសរសើរនេះដើម្បើលើកទឹកចិត្តសិស្សឱ្យបន្តការអានសៀវភៅ ដែលបានការចំណាយពេលសម្រាប់អានសៀវភៅ និងប្រកួតប្រជែងសមត្ថមភាពអានសៀវភៅ ហើយខាងគណៈគ្រង់គ្រងទទួលស្គាល់សមិទ្ធផលនៃការសិក្សារបស់សិស្សានុសិស្ស និងបណ្តុះទម្លាប់ឱ្យសិស្សចេះចំណាយពេលទំនេររបស់ខ្លួនចូលអានសៀវភៅនៅក្នុងបណ្ណាល័យផងដែរ។
ការប្រគល់បណ្ណសរសើរនៅអគារ លីម គីមណយ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង
ការប្រគល់បណ្ណសរសើរនៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ
ការប្រគល់បណ្ណសរសើរនៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក