កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ សិស្សានុសិស្សដែលបានរៀនមុខវិជ្ជាគេហកិច្ចអំពីរបៀបធ្វើម្ហូប នៃ សាលារៀន អន្តរទ្វីប អាមេរិកាំង បានធ្វើការប្រឡងប្រចាំខែទៅលើមុខម្ហូបមានដូចជា សម្លកកូរខ្មែរ មាន់បំពង ឆាឡុកឡាក់សាច់គោ ។ សិស្សបានបង្ហាញគ្រឿងទេស និងរបៀបធ្វើទៅតាមប្រភេទមុខម្ហូបទៅដល់អ្នកគ្រូដោយក្បោះក្បាយ និងមានភាពជឿជាក់ក្នុងការធ្វើមុខម្ហូបនឹងមានរស់ជាតិឆ្ងុយឆ្ងាញ់។ បន្ទាប់មកទៀតសិស្សានុសិស្សបានអនុវត្តដោយផ្ទាល់ក្នុងបំណិនជីវិតផងដែរ ដើម្បីជាការសាកល្បងដោយផ្ទាល់បន្ទាប់ពីបង្ហាញទៅអ្នកគ្រូរបស់គាត់ និងក្រោយពេលបានចម្អិនរួច ប្អូនៗសិស្សានុសិស្ស និងអ្នកគ្រូរបស់គាត់បានថតរូបទុកជាអនុស្សាវរីយ៍ និងបរិភោគជុំគ្នា ក្រោមបរិយាកាសសប្បាយរីករាយក្រៃលែង។
ចែករំលែកអត្ថបទនេះ