កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ អ្នកគ្រូ បាននាំសិស្សថ្នាក់ទី៥ក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ចូលបណ្ណាល័យ ម៉េងលី ជេ. គួច ដើម្បីរៀនពីរបៀបបត់រូបមេអំបៅ ។ សាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែផ្តល់មេរៀនទាក់ទងហត្ថកម្មទៅដល់សិស្សយ៉ាងសម្បូរបែប ពីព្រោះការងារតូច ទាំងការងារធំ សុទ្ធតែបណ្តុះគំនិតឱ្យសិស្សានុសិស្សមានភាពច្នៃប្រឌិត និងធ្វើឱ្យសិស្សមានចិត្តអត់ធ្មត់ និងឧស្សាហ៍ព្យាយាម ហើយយកចំណេះដឹងនេះទៅធ្វើប្រយោជន៍ដល់ខ្លួន និងសង្គមជាតិ។
ចែករំលែកអត្ថបទនេះ