កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ គណៈកម្មការសាលា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង បានរៀបចំកិច្ចប្រជុំស្តីពីកម្មវិធីប្រគួតគំនូរ និងតាំងពិព័រណ៍ស្នារដៃសិស្ស សម្រាប់លោកគ្រូ អ្នកគ្រូមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ។ ក្នុងកិច្ចប្រជុំនេះចាងហ្វាងបានផ្តល់ព័ត៌មាន និងលក្ខខណ្ឌមួយចំនួនទៅដល់លោកគ្រូ អ្នកគ្រូ ដើម្បីធ្វើការជ្រើសរើសសិស្សានុសិស្សចូលរួមកម្មវិធីប្រគួតគំនូរ និងតាំងពិព័រណ៍ឱ្យបានត្រឹមត្រូវ និងមានខ្លឹមសារ ហើយកម្មវិធីនឹងប្រព្រឹត្តទៅនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះនៅសាខាចាក់អង្រែ។