កាលពីថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង បានរៀបចំការផ្សព្វផ្សាយអំពីដំណើរការត្រៀមតេស្តថ្នាក់ជាតិ ថ្នាក់ទី៨ ឆ្នាំ២០២២ ទៅដល់សិស្សានុសិស្ស។ កម្មវិធីរបស់ក្រសួងអប់រំយុវជន និងកីឡា នឹងរៀបចំចុះអនុវត្តរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្សថ្នាក់ជាតិ ថ្នាក់ទី៨ ឆ្នាំ ២០២២ សាលារៀន អន្តរទ្វីប អាមេរិកាំង បានផ្សព្វផ្សាយទៅដល់សិស្សានុសិស្សរបស់ខ្លួន ក្នុងការត្រៀមលក្ខណៈចូលរួមកម្មវិធីមួយនេះ។ ចាងហ្វាង បានបង្ហាញពីដំណើរការតេស្តថ្នាក់ជាតិ ថ្នាក់ទី៨ ឆ្នាំ២០២២ នៅលើមុខវិជ្ជាដែលត្រូវធ្វើតេស្ត និងពេលវេលាត្រូវធ្វើតេស្តនេះច្បាស់លាស់។