កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅនេះ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានរៀបចំប្រកួតកីឡាបាល់បោះសិស្សមធ្យមសិក្សាជ្រើសរើសជើងឯករាជធានីភ្នំពេញប្រចាំសិក្សាឆ្នាំ២០២១-២០២២ ដែលមានការអញ្ជើញចូលរួមពីសិស្សានុសិស្សថ្នាក់មធ្យមសិក្សាយ៉ាងច្រើន កុះករនៅទូទាំងរាជធានីភ្នំពេញ នៅវិទ្យាល័យ វត្តកោះ។
លោក សេង រតនា គ្រូវិន័យកីឡា បានដឹកនាំសិស្សានុសិស្សថ្នាក់មធ្យមសិក្សា ដែលជាកីឡាករបាល់បោះតំណាងឱ្យសាលារៀន អន្តរទ្វីប អាមេរិកាំងចូលរួមប្រកួតកីឡាបាល់បោះសិស្សមធ្យមសិក្សាជ្រើសរើសជើងឯករាជធានីភ្នំពេញ ប្រចាំឆ្នាំសិក្សា២០២១-២០២២។ដោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញក្រុមបាល់បោះ អន្តរទ្វីប (AIS) យកជ័យជម្នះលើវិទ្យាល័យ ទួលទំពូងបានលទ្ធផល ៤៧–១០ ក្នុងការប្រកួតកីឡាសិស្សជ្រើសរើសជើងឯករាជធានីភ្នំពេញ ប្រចាំឆ្នាំសិក្សា២០២១-២០២២។