អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងប្រពៃណី
ក្រោមប្រធានបទ “កីឡាបោកចំបាប់”
អត្ថបទដកស្រង់ដោយ : ឃៀង វាសនា
ប្រទេសកម្ពុជា ជាប្រជាជាតិមួយដែលឱ្យតម្លៃខ្ពស់លើសិល្បៈវប្បធម៌ និងទំនៀមទម្លាប់របស់ខ្លួន ហើយវប្បធម៌ និងប្រពៃណីកម្ពុជាមានប្រវត្ដិសាស្រ្តដ៏សម្បូរបែបដែលមានតាំងពីរាប់សតវត្សមកហើយ ក្នុង ចំណោមប្រទេសក្នុងទ្វីបអាស៊ី។
សម្រាប់ទម្រង់សិស្បៈក្បាច់គុននៃប្រទេសកម្ពុជាមានច្រើនប្រភេទដូចជា ល្បុក្កតោ បោកចំបាប់ ក្បាច់គុណដំបងវែង ក្បាច់ប្រដាល់សេរី និងក្បាច់គុណជាច្រើនទៀត។ ជាក់ស្តែងមានភស្តុតាងរូបចម្លាក់

អ្នកចំបាប់ធ្វើការរាំចង្វាក់មុនការប្រកួត។ អ្នកចំបាប់ម្នាក់ឈ្នះការប្រកួតពីរលើកក្នុងចំណោមបីជុំ ប៉ុន្តែបន្ទាប់ពីជុំនីមួយៗអ្នកចាញ់ត្រូវបានសួរថា តើគាត់នៅតែចង់បន្តការប្រកួតទៀតអត់។ ល្បែងបោកចំបាប់ជាប្រពៃណីអមដោយស្គរ។ ស្គរពីរដែលគេស្គាល់ថាស្គរញី និងឈ្មោល (ស្គរស្រី និងស្គរប្រុស)។
សរុបសេចក្តី ការប្រកួតចំបាប់នេះពុំមានរើសមាឌ ឬថ្លឹងទម្ងន់អ្វីទេគឺអាស្រ័យទៅលើអ្នកប្រកួតផ្ទាល់តើហ៊ាន ឬ មិនហ៊ានតែប៉ុណ្ណោះ ចំណែកគ្រូ ឬក្រុមនីមួយៗវិញតែងតែចង់បង្ហាញពីភាពខ្លាំងក្លា ឬលិ្បចប្រកួតរបស់សិស្សក្នុងក្រុមរៀងៗខ្លួន។ ប្រជាពលរដ្ឋខ្មែរត្រូវតែចូលរួមគាំទ្រ និងជួយផ្សព្វផ្សាយកីឡាបោកចំបាប់ទៅដល់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិបានដឹង ឬស្គាល់ច្បាស់អំពីកីឡាបោកចំបាប់នេះ។
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេទំព័រ៖