ថ្នាក់មត្តេយ្យសិក្សានៃសាលារៀន អន្តរទ្វីប អាមេរិកាំង មានកម្មវិធីសិក្សាយ៉ាងសម្បូរបែបទាំងសកម្មក្នុងថ្នាក់ និងខាងក្រៅថ្នាក់ ហើយជារៀងរាល់ថ្ងៃសុក្រសិស្សថ្នាក់មត្តេយ្យសិក្សារៀនហែលទឹក ជាក់ស្តែងកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ លោកគ្រូ អ្នកគ្រូ បាននាំសិស្សថ្នាក់មត្តេយ្យសិក្សាទៅហាត់កីឡាហែលទឹក នៅក្លិបកីឡាយុវជន អន្តរជាតិ។ កីឡា និងលំហាត់ប្រាណនាំមកនូវសុខភាពទាំងរាងកាយ និងចិត្តសម្រាប់មនុស្សគ្រប់វ័យ ម្យ៉ាងកុមារតូចៗរៀនហែលទឹកគឺជាសកម្មភាពមួយមានអត្ថប្រយោជន៏ទាំងផ្នែករាងកាយ និងស្មារតីដែលទទួលបានពីការហែលទឹក និងជាជំនាញប្រចាំជីវិតមួយ ដែលមានផ្តល់ដល់សុខភាពយ៉ាងល្អសម្រាប់ជីវិត។
ចែករំលែកអត្ថបទនេះ