អត្ថបទព័ត៌មានស្តីពីដំណើរកម្សាន្ត
ក្រោមប្រធានបទ “កោះទាំង៥ មានសម្រស់ឆើតឆាយ ស្រស់ស្អាតទាក់ទាញជាងគេនៅលើពិភលោក”
អត្ថបទដោយ : អ៊ុន ច័ន្ទនិមល
នៅលើពិភពលោក គេកត់សម្គាល់ឃើញមានកោះដែលស្អាតៗជាច្រើន មានទឹកសមុទ្រខៀវស្រងាត់ មានរុក្ខជាតិបៃតង និងអមទៅដោយទេសភាពយ៉ាងច្រើនសម្បូរបែប។ ថ្ងៃនេះខ្ញុំសូមលើកយកកោះទាំង៥ ដែលស្អាតជាងគេនៅលើពិភពលោកមកចែករំលែកជូនលោកអ្នកបានស្គាល់។ តើកោះទាំងនោះមានឈ្មោះអ្វីខ្លះ? ស្ថិតនៅកន្លែងណា? សូមរីករាយតាមដានដូចខាងក្រោម៖
១. កោះ Fiji :
កោះដែលស្អាតជាងគេនៅលើពិភពលោកនោះ គឺកោះ Fiji ស្ថិតក្នុងប្រទេសមួយនៅប៉ាស៊ីហ្វិកខាងត្បូងដែលមានប្រជុំកោះជាង៣៣៣ នោះគឺណូវែលសេឡង់។ ចំពោះកោះទាំង៣៣៣ នេះវិញពិតជាស្រស់ត្រកាល រីឯទឹកសមុទ្រវិ

ញពិតជាស្អាតត្រចះត្រចង់ និងមានឆ្នេរខ្សាច់ដ៏ស្រស់ស្អាតខ្លាំង ពោលគឺគ្មានសំរាម។ កោះ Fiji គឺជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់អ្នកដែលចង់ទៅកម្សាន្ត ព្រោះវាប្រៀបដូចជានៅឋានសួគ៌អញ្ចឹង។
២. កោះ Bora Bora :
កោះ Bora Bora គឺជាកោះតូចមួយនៅប៉ាស៊ីហ្វិកខាងត្បូង ដែលស្ថិតនៅក្នុងប្រទេស Polynesia។ កោះនេះហ៊ុមព័ទ្ធទៅដោយខ្សាច់ (កោះតូចៗ) មិនត្រឹមតែប៉ុណ្ណោះ វាមានទឹកសមុទ្រយ៉ាងខៀវស្រងាត់ថែមទៀតផង។ ចំពោះឆ្នេរនេះដែរ គឺបានជាប់ចំណាត់ថ្នាក់លេខ២ នៅលើពិភពលោក ។
៣. កោះ Maldives :
កោះ Maldives គឺស្ថិតនៅឯប្រទេស Maldives តែម្តង។ កោះនេះបានជាប់ចំណាត់ថ្នាក់លេខ៣ នៅលើពិភពលោក មិនត្រឹមតែប៉ុណ្ណោះទឹកសមុទ្រនៅទីនេះគឺថ្លាស្រស់ស្អាតខ្លាំងណាស់ ដែលអមទៅដោយកោះផ្សេងៗព័ទ្ធជុំវិញ ពោលគឺសម្បូររុក្ខជាតិស្អាតៗតែម្តង។
៤. កោះ Tahiti :
ចំពោះកោះដែលបានចំណាត់ថ្នាក់លេខ៤វិញ គឺបានទៅលើកោះ Tahiti ដែលស្ថិតនៅឯ French Polynesia។ ពិតជាមិនអាចមើលរំលងបានទេ ព្រោះកោះនេះក៏ស្អាតមិនចាញ់កោះដទៃដែរ ពោលគឺមានទេសភាពស្រស់ខ្យល់បរិសុទ្ធ អមទៅដោយទឹកសមុទ្រខៀវស្រងាត់ ថ្លាឆ្វង់ និងរុក្ខជាតិយ៉ាងច្រើនសម្បូរបែប ។
៥. កោះ Maui :
កោះ Maui គឺជាកោះមួយស្ថិតនៅឯកោះហាវៃ ចំពោះទេសភាពវិញពិតជានៅក្បែរភ្នំមែនទែន កោះនេះមានឆ្នេរខ្សាច់គួរឱ្យចាប់អារម្មណ៍។ ប្រជាជននៅក្បែរតំបន់នោះបានទៅកម្សាន្តនៅទីនោះយ៉ាងញឹកញាប់ ព្រោះគេស្គាល់ថាកោះនេះមានទឹកស្ងប់ស្ងាត់ រមណីយដ្ឋានអ៊ូអរ និងភោជនីយដ្ឋានដែលទទួលបានការកោតសរសើរយ៉ាងខ្លាំង៕
