អត្ថបទព័ត៌មានស្តីពីដំណើរកម្សាន្ត
ក្រោមប្រធានបទ : កោះរ៉ុង ជាកន្លែងទាក់ទាញភ្លៀវទេសចរ
អត្ថបទដោយ : ហេង សុវណ្ណារិទ្ធ
កោះរ៉ុង ជាកោះមួយក្នុងខេត្តព្រះសីហនុ ដែលមានទីតាំងស្ថិតនៅខាងលិចនៃឆេ្នរក្រុងព្រះសីហនុ។ កោះរ៉ុង គឺជាកន្លែងផ្តល់នូវភាពអស្ចារ្យតំណាងឱ្យឆ្នេរស្ថិតនៅភាគបស្ចឹមនៃប្រទេស ដែលលាតសន្ធឹងប្រមាណប្រាំគីឡូម៉ែត្រ ហើយវាមានប្រភពទឹកបរិសុទ្ធនៅលើកោះ ហើយវាជាផ្នែកសហគមន៏នៃការនេសាទស្ថិតនៅប៉ែកទក្សិណជាមួយនឹងការផ្តល់ឱ្យទឹកបរិសុទ្ឋ ត្រី ហើយនឹងក្តាមផងដែរ។

ការធ្វើដំណើរទៅកោះរ៉ុង ត្រូវចំណាយពេលពីរម៉ោង ឬច្រើនជាងនេះពីដីគោកនៃក្រុងព្រះសីហនុ។ ចាប់ពីខែធ្នូទៅ រហូតដល់ខែមេសា ទឹកសមុទ្រនឹងប្រែជាពណ៌ខៀវស្រងាត់ ឆ្នេរខ្សាច់ពណ៌សក្បុស ស្រស់ស្អាត ជំនោរសមុទ្រដ៏បរិសុទ្ធជាមួយនឹងសម្រស់ធម្មជាតិដែលមិនអាចកាត់ថ្លៃបាន ហើយទេសភាពដែលស្រស់ស្អាតបំផុត គឺនៅក្នុងខែកុម្ភ:។ ក្រៅពីនេះទៀត កោះរ៉ុងគឺជាកន្លែងអភិរក្សសត្វសមុទ្រដ៏ល្អមួយ ហើយនៅរមណីយដ្ឋានកោះរ៉ុង ក៏ជាកន្លែងកម្សាន្តដ៏ល្បីល្បាញសម្រាប់ភ្ញៀវទេសចរមុជទឹកមើលផ្កាថ្ម ប្រព័ន្ធជីវចម្រុះ និងមើលសត្វសមុទ្រនៅបាតសមុទ្រជាដើម។ ដើម្បីធ្វើដំណើរទៅកាន់កោះរ៉ុង អ្នកទេសចរត្រូវធ្វើដំណើរដោយទូក ហើយមុននឹងចេញដំណើរ ភ្ញៀវទេសចរគប្បីកក់សំបុត្រទូកជាមុន ដើម្បីធានាថាដំណើរកម្សាន្តមានភាពរលូនល្អ។
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://km.wikipedia.org/…/%E1%9E%80%E1%9F%84%E1%9F%87…