ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក (MJQE) ដែលមានមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii), សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS), ស្ថាប័ន SOGO (Study Overseas Go Overseas) និង i-Learn មានកិត្តិយសសូមជម្រាបជូន គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ បុគ្គលិក សិស្សានុសិស្ស មាតាបិតា អ្នកអាណាព្យាបាលសិស្ស និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា៖
នៅថ្ងៃពុធ ៧កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក (MJQE) និងក្រុមហ៊ុន អ អេច ប៊ី ស៊ីឃ្យួរឹធី (ខេមបូឌា) ម.ក – RHB Securities (Cambodia) Plc. ដែលត្រូវបានតែងតាំងជាភ្នាក់ងារធានាមូលបត្រ បានចូលជួប ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) អមដោយ ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃ ន.ម.ក. ដើម្បីបង្ហាញឆន្ទៈ ក្នុងការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ នៅដើមឆ្នាំ២០២៣ ខាងមុខនេះ។
អានបន្ត៖ (https://www.facebook.com/359162450782373/posts/pfbid02LQuRA22oUuBfMcZwr8LAHEkbNLVvMXkef2o2FPFzK7VqaeEdU1tUW7dPpam3KbGEl/?mibextid=Nif5oz) https://www.facebook.com/359162450782373/posts/pfbid02LQuRA22oUuBfMcZwr8LAHEkbNLVvMXkef2o2FPFzK7VqaeEdU1tUW7dPpam3KbGEl/?mibextid=Nif5oz