កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ កន្លងទៅនេះគណៈកម្មាធិការអធិការកិច្ចរបស់មន្ទីរអប់រំ យុវជន និងកីឡា បានចុះមកពិនិត្យ និងធ្វើការវាយតម្លៃ សាលារៀន អន្តរទ្វីប អាមរិកាំង សាខាម៉ៅសេទុង ទៅលើរចនាសម្ពន្ធ ការគ្រប់គ្រង បរិស្ថាន រដ្ឋបាល បណ្ណាល័យ និងបច្ចេកទេសបង្រៀនរបល់លោកគ្រូ អ្នកគ្រូ នៅមធ្យមសិក្សា។ ការបូកសរុក និងវាយតម្លៃពីអធិការកិច្ច បានបង្ហាញថា សាលារៀន អន្តរទ្វីប អាមេរិកាំងធ្វើបានល្អប្រសើរគ្រប់ផ្នែកស្ទើរតែរកចំណុចអវជ្ជមាន ឬន្លោះប្រហោងគ្មាន។ អ្នកតំណាងឱ្យគណៈកម្មាធិការអធិការកិច្ចរបស់មន្ទីរអប់រំ យុវជន និងកីឡា បានបន្តថា លទ្ធផលដ៏ល្អនេះពិតជាបានចូលរួមអភិវឌ្ឍវិស័យអប់រំ អភិវឌ្ឍធនធានមនុស្ស សម្រាប់ប្រទេសជាតិទាំងមូល ដើម្បីឈានចូលសហគមន៍អាស៊ាន និងអន្តរជាតិ។ ទន្ទឹមនឹងការរីកចម្រើននេះ ក្រុមការងារមន្ទីរអប់រំ បានលើកទឹកចិត្តដល់គណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែកទាំងអស់ គួរតែបន្តពង្រឹង និងអភិវឌ្ឍទៅមុនបន្ថែមទៀត ដើម្បីចូលរួមបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាព និងប្រសិទ្ធភាពអប់រំក្នុងការចូលរួមកសាងប្រទេសជាតិកម្ពុជាឱ្យរីកចម្រើនទៅថ្ងៃអនាគត។ ក្នុងឱកាសនោះដែរ លោកស្រី រស់ យ៉ាណា អនុប្រធានសាលារៀន អន្តរទ្វីប អាមេរិកាំង បានលើកឡើងថា សាលារៀន ពិតជាមានកិត្តិយស និងរីករាយបំផុតនូវប្រសាសន៍ល្អៗរបស់ក្រុមការងារការិយាល័យផ្នែកមធ្យមសិក្សា។ ព្រោះថាពីមួយឆ្នាំទៅមួយឆ្នាំ សាលារៀនកាន់តែរីកចម្រើន ល្បីល្បាញ និងមានការគាំទ្រពីមហាជនយ៉ាងផុសផុលនេះ ក៏ទទួលបានការចង្អុលបង្ហាញផ្លូវពីមន្ទីរអប់រំ យុវជន និងកីឡា នូវចំណុចខ្វះខាត និងអ្វីដែលត្រូវចាក់បំពេញបន្ថែម ដើម្បីគុណភាពអប់រំនៅកម្ពុជា។
ចែករំលែកអត្ថបទនេះ