អត្ថបទព័ត៌មានស្តីពីអាជីព និងការងារ
ក្រោមប្រធានបទ “គុណតម្លៃនៃវិស័យដឹកជញ្ជូនអ្នកដំណើរផ្លូវគោក”
អត្ថបទដកស្រង់ដោយ : វ៉ន់ ណារ៉ូ
#MJQE #AmericanInterconSchool
នេះជាអារម្មណ៍មួយសម្រាប់ខ្ញុំដែលយល់ឃើញអំពីតម្លៃទៅលើវិស័យដឹកជញ្ជូន និងដឹកអ្នកដំណើរផ្លូវគោកនៅក្នុងប្រទេសកម្ពុជា នៅពេលដែលស្ថានភាពពិភពលោកកំពុងជួបប្រទះជំងឺរាតត្បាតកូវីដ-១៩ កន្លងទៅ។ ដោយយើងមើលពីស្ថានភាពជាក់ស្ដែងនាពេលបច្ចុប្បន្ន បន្ទាប់ពីមានភាពធូរស្បើយនៃជំងឺរាលត្បាតកូវីដ-១៩មួយរយៈ យើងសង្កេតឃើញថា វិស័យទេសចរណ៍ក្នុងស្រុកក៏ដូចជានៅលើពិភពលោកក៏កំពុងមានសន្ទុះ និងកំណើនអ្នកទេសចរណ៍កើនឡើងវិញជាបណ្ដើរៗ ហើយដោយប្រជាជនទូទាំងប្រទេសបានទទួលនូវការចាក់វ់ាក់សាំងពីរាជរដ្ឋាភិបាលដែលបានផ្ដល់ជូនដើម្បីឱ្យការធ្វើដំណើរ និងសេវាកម្មផ្សេងៗអាចដំណើរការជាធម្មតាឡើងវិញ។ ក្នុងនោះសេវកម្មដឹកជញ្ជូន គឺជាសេវាកម្មស្នូលដែលមិនអាចខ្វះបានក្នុងការទ្រទ្រង់វិស័យទាំងនោះផងដែរ។ ថ្ងៃនេះខ្ញុំសូមលើកយកសេវាកម្មដឹកជញ្ជូនមួយដែលបម្រើសេវាល្អ បុគ្គលិកមានជំនាញវិជ្ជាជីវៈ ក្រមសីលធម៌ល្អ សុជីវធម៌ល្អ ក្នុងការបម្រើសេវាកម្មជូនដល់អតិថិជនដែលជាទីពេញចិត្ត។
ហេតុអ្វីជ្រើសរើសយកសេវាកម្មដឹកជញ្ជូនអ្នកដំណើរផ្លូវគោកជាមួយក្រុមហ៊ុន MBUS?
MBUS គឺជាក្រុមហ៊ុនដំបូងគេដែលបំពាក់កាំរស្មីសម្លាប់មេរោគ ដើម្បីរក្សាភាពស្អាត និងមានអនាម័យ ខ្ពស់។ អ្នកបើកបររថយន្តទទួលការបណ្តុះបណ្តាលច្បាស់លសាស់ ឈប់សម្រាកនៅចំណតដែលមានកន្លែងរង់ចាំដ៏មានផាសុកភាព និងបន្ទប់ទឹកស្អាត ដើម្បីធ្វើឱ្យរាល់ការធ្វើដំណើររបស់លោកអ្នករីករាយ។
សុវត្ថិភាព MBUS ផ្តល់ជូននូវសេវាកម្មប្រកបដោយសុវត្ថិភាព និងគុណភាព ដោយផ្តល់ជូនអ្នកបើកបរពីរនាក់សម្រាប់ការធ្វើដំណើរនីមួយៗ។ ពួកគាត់មានការត្រួតពិនិត្យសុខភាពជាប្រចាំ ដើម្បីរក្សាសុខភាពឱ្យល្អ។ MBUS ជាក្រុមហ៊ុនដំបូងគេដែលបំពាក់កៅអីទំនើបមានខ្សែក្រវាត់សុវត្ថិភាពបីចំណុច និង កាមេរ៉ា AI ដ៏ឆ្លាតវ័យក្នុងការគ្រប់គ្រងការបើកបរឱ្យរឹតតែមានសុវត្ថិភាព ព្រោះសុវត្ថិភាពរបស់អ្នកដំណើរគឺជាអាទិភាពចម្បងរបស់សេវាកម្ម MBUS។
MBUS មានបទពិសោធលើការប្រតិបត្តិសេវាដឹកជញ្ជូនអ្នកដំណើរជាង១០ឆ្នាំ ក្នុងការផ្តល់សេវាដោយទំនុកចិត្តលើការគ្រប់គ្រងសុវត្ថិភាពលើដងផ្លូវ និងមានប្រព័ន្ធតាមដានរថយន្តឱ្យប្រាកដថារថយន្តមិនបើកលើសល្បឿនបានកំណត់ដោយច្បាប់របស់ប្រទេសកម្ពុជា។ លើសពីនេះទៅទៀត MBUS បានផ្តល់ជូននូវភាពងាយស្រួលដល់អតិថិជនអាចកក់សំបុត្រតាមប្រព័ន្ធអ៊ីនធើណែត ដោយលោកអ្នកអាចកក់សំបុត្រជាមុនប្រើពេលត្រឹមតែ៥នាទីប៉ុណ្ណោះ ហើយលោកអ្នកក៏អាចកក់កៅអី និងគ្រែដែលលោកអ្នកចូលចិត្តបាន៕