អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា
ក្រោមប្រធានបទ “ចំណុចសម្គាល់១០យ៉ាងនៅពេលដែលកុំព្យូទ័រមានបញ្ហា”
អត្ថបទដកស្រង់ដោយ : ប៊ុត សត្យា
តើអ្នកធ្លាប់កត់សម្គាល់ដែរទេថា នៅពេលដែលកុំព្យូទ័ររបស់មានបញ្ហា ត្រូវធ្វើដូចម្តេច? ហើយវាមានបញ្ហាដោសារអ្វី? ខាងក្រោមនេះ គឺជាចំណុចសម្គាល់១០យ៉ាង ដែលអាចជួយឱ្យអ្នកដឹងពីបញ្ហាដែលកំពុងកើតឡើងចំពោះកុំព្យូទ័ររបស់អ្នក៖
ចំណុចទី១ : កុំព្យូទ័ររបស់អ្នកដំណើរការយឺតខុសពីធម្មតាដោយសារតែមានពពួក Viruses, Worm ,Trojan និងក៏ការវាយប្រហារផ្សេងៗទៀត។ សម្រាប់ការដំណើរ គឺត្រូវទាញយកនូវធនធានរបស់ CPUនិង RAM ជាច្រើន ដូច្នោះហើយទើបធ្វើឱ្យប្រព័ន្ធកុំព្យូទ័ររបស់អ្នកយឺតខុសពីធម្មតា។

ចំណុចទី៣ : នៅពេលលោកអ្នកភ្ជាប់ទៅកាន់ Internet Windows ឬ Browser នោះវាបង្ហាញនូវផ្ទាំងជាច្រើនដែលលោកអ្នកមិនដែលបានជាប់ពីមុនមក ហើយវាក៏មានការរំខានជាច្រើនដែលត្រូវបានបង្កើតឡើងដើម្បីភ្ជាប់ទៅកាន់ Website ដែលអ្នកមិនចង់ទៅ ឬក៏បង្ហាញនូវការបញ្ឆោតផ្សេងៗ។ ជាធម្មតាវាអាចកើតមានឡើងនៅពេលលោកអ្នកស្វែងរកនៅអ្វីមួយក្នុង Search Engine ឬក៏វាយចូលទៅក្នុង URL នៅក្នុង Address bar។
ចំណុចទី៤ : លោកអ្នកមិនអាចភ្ជាប់ទៅកាន់ Internet ឬក៏ភ្ជាប់បាន ក៏ប៉ុន្តែមានលក្ខណៈយឺតខ្លាំងជាងធម្មតា ការបាត់បង់នូវ Connection របស់ Internet វាក៏ជាអាការៈរបស់ពពួក Malware វាយប្រហារផងដែរ។ បញ្ហានេះក៏អាចកើតមានដោយសារតែក្រុមហ៊ុនផ្តល់សេវាកម្ម Internet ឬ Wireless Router និង Modem។ ប្រសិនបើមានការវាយប្រហារពី Malware នោះគឺ Malware ធ្វើការភ្ជាប់ទៅកាន់ URL ឬបើកនូវ connection ផ្សេងៗដែលអ្នកមិនដឹង ដែលជាហេតុបណ្តាលឱ្យល្បឿន Internet ចុះថយ។
ចំណុចទី៥ : កម្មវិធីកម្ចាត់មេរោគលែងបង្ហាញខ្លួន និង firewall ត្រូវបានបិទនេះក៏ជាសញ្ញាមួយរបស់ malware ផងដែរ គឺវាទៅបិទនូវរាល់សុវត្ថិភាពនៅក្នុងកុំព្យូទ័ររបស់អ្នក និងកម្មវិធីសុវត្ថិភាពដែលបានដំឡើងនៅក្នុងកុំព្យូទ័រទាំងអស់។
ចំណុចទី៦ : កម្មវិធីមិនដំណើរការនៅពេលដែលមានការប៉ះពាល់កម្មវិធីនៅលើ Start Menu ឬ Desktop គឺកម្មវិធីទាំងនោះឈប់ដំណើរការ ហើយកម្មវិធីផ្សេងៗចាប់ផ្តើមដំណើរការ។ ក្នុងករណីនេះអាចបណ្តាលមកពីការដំឡើងនូវកម្មវិធីមិនបានល្អ និងការ Update តែប្រសិនបើករណីនេះកើតឡើងមិនទៀតទាត់ នោះប្រហែលជាកុំព្យូទ័រមាន Malware ពិសេសកើតឡើងនៅពេលដែលលោកអ្នក ព្យាយាមបើកនូវកម្មវិធីសុវត្ថិភាពផ្សេងៗ និងការព្យាយាម fix នូវ Malware ។
ចំណុចទី៧ : កុំព្យូទ័រលោកអ្នកមាននូវកម្មវិធីថ្មីៗ ប្រសិនបើកុំព្យូទ័រលោកអ្នកមាននូវកម្មវិធីនៅលើ Desktop ដែលត្រូវបាន download ហើយដំឡើងដោយមិនមានការយល់ព្រមពីអ្នកនោះ កុំព្យូទ័ររបស់អ្នកមានការឆ្លងមេរោគហើយ។ ជាធម្មតាកម្មវិធីទាំងនេះមានផ្ទុកនូវទិន្នន័យមិនល្អ ហើយមានការលំបាកនៅក្នុងការ Uninstall ជាងកម្មវិធីធម្មតា។
ចំណុចទី៨ : ឯកសារលោកអ្នកមានការផ្លាស់ប្តូរទីតាំង មាននូវប្រភេទ malware ខ្លះគឺបង្កើតឡើងដើម្បី លុប ឬ Encrypt នូវព័ត៌មានរបស់អ្នក។ ម្យ៉ាងវិញទៀត ទិន្នន័យលោកអ្នកត្រូវបានផ្លាស់ប្តួរពីកន្លែងមួយ ទៅកាន់កន្លែងមួយផ្សេងទៀតដោយមិនដឹងខ្លួន។
ចំណុចទី៩ : កុំព្យូទ័រលោកអ្នកមានការឮសំឡេងជាភាសាចម្លែកមួយ ឬក៏មាននូវព័ត៌មានដែលមានអក្សរជាភាសាមួយដែលអ្នកមិនបានជួបពីមុនមក។
ចំណុចទី១០ : កុំព្យូទ័ររបស់អ្នកចាប់ផ្តើមមានសកម្មភាពដោយខ្លួនឯង ឬផ្ញើ Email ទៅកាន់អ្នកដទៃដោយមិនដឹងខ្លួន។
អត្ថបទដកស្រង់ចេញពីគេហទំព័រ៖ http://www.antkh.com/