អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងប្រពៃណី
ក្រោមប្រធានបទ “ជនជាតិចារាយ (ខ្មែរលើ)”
អត្ថបទដកស្រង់ដោយ : ហ៊ិន គីមហៀក
ប្រទេសកម្ពុជាយើងគឺជាប្រទេសមួយដែលមានប្រជាជនរស់នៅចម្រុះលាយឡំគ្នាដោយឡែក ជនជាតិចារាយ (ហៅថា ជនជាតិជ្រាយក៏បាន) គឺជាក្រុមមនុស្សមួយក្រុម ដែលមានដើមកំណើត និងរស់នៅលើទឹកដីខ្មែរជាអំបូរវៀតណាម និងរស់នៅលើទីតាំងដែលមានដីភ្នំខ្ពស់ៗ។ ភាសាចារាយ ឬជ្រាយ គឺជាភាសាមានដើមកំណើតពី (ម៉ាឡាយូ ប៉ូលីនេស៊្យាន) ដែលជាមែកធាងនៃក្រុមភាសា (អូស្ត្រូនេស៊្យាន)។ ភាសាចារាយមានទំនាក់ទំនងទៅនឹងភាសាចាម នៃពាក់កណ្ដាលជាភាសាវៀតណាម និងភាសា (ម៉ាឡាយូ ប៉ូលីនេស៊្យាន) នៃឥណ្ដូនេស៊ី ម៉ាឡេស្យា ម៉ាដាហ្គាស្កា ហ្វីលីពីន ហើយមានផ្សេងៗទៀតអ្នកដែលរស់នៅលើកោះជាច្រើនមានដូចជា៖ ហាវ៉ៃ ញ៉ូហ្សឺឡែន រ៉ាប៉ានុយ សាម៉ូ ហ្គាម ហ្វីជី-ល-។
វប្បធម៌៖

ប្រពៃណីនៃការធ្វើពិធីបញ្ចុះសព៖
ប្រពៃណីនៃការធ្វើពិធីបញ្ចុះសពរបស់ជនជាតិចារាយ ផ្នូរគឺមានខ្ទមតូចមួយនៅក្នុងកន្លែងដែលមានម្ចាស់ដែលទទួលមរណភាពហើយ និងមានតង្វាយខ្លះៗផងដែរ។ នៅជុំវិញផ្នូរគឺមានកន្លែងជាច្រើនដែលធ្វើពីឈើមានបង្គោលសសរ ចិតសំបកចោះឆ្កឹះ ឆ្លាក់ធ្វើជាតំណាងរបស់អ្នកដែលនៅមើលថែរក្សា។ ការធ្វើពិធីបញ្ចុះសពគឺមានតំលៃថ្លៃខ្លាំងហួសហេតុ ហើយជារឿយៗតម្រូវឱ្យមានពិធីបូជាយញ្ញទឹករបស់សត្វក្របី និងសត្វគោ។ ប្រសិនបើគ្រួសារណាដែលទទួលមរណភាព ហើយមិនអាចធ្វើពិធីបុណ្យនោះបានទេ វាប្រហែលជាមានរយៈពេលចាប់ពីបីឆ្នាំឡើងទៅ។ បន្ទាប់ពីចំនួននៃឆ្នាំនោះមក ផ្នូរនោះត្រូវបានទុកចោលឱ្យនៅរប៉ាត់រប៉ាយគ្មានអ្នកនៅថែរក្សាឡើយ។ ជាទីបញ្ចប់នៃពិធីបុណ្យបញ្ចុះសពគឺការបោះបង់ចោលជាចំណុចនៃសញ្ញាសម្គាល់ ដែលសេចក្ដីស្លាប់ក្លាយទៅជាទីអវសាន្ត ហើយព្រលឹងមរណភាពនោះគឺមានសេរីភាព។
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖