អត្ថបទព័ត៌មានស្តីពីការកម្សាន្ត និងការរស់នៅ
ក្រោមប្រធានបទ “ជីវិតនៅលីវ និងមានគ្រួសារ”
អត្ថបទដកស្រង់ដោយ : ឃៀង វាសនា
ជាទូទៅជីវិតមនុស្សយើងម្នាក់ៗកើតមកមិនដូចគ្នានោះទេ ហើយដំណើរជីវិត និងភាពជោគជ័យក៏មិនដូចគ្នានោះ ដែរ។ ដោយមនុស្សភាគច្រើនចង់មានគ្រួសារ ហើយអ្នកខ្លះចង់មានជីវិតនៅលីវដោយភាពឯកាវាពិតជាគួរឱ្យ ខ្លាច និងមានអារម្មណ៍មួយថាវាពិតជាខ្វះភាពកក់ក្ដៅ រហូតមានមនុស្សមួយចំនួនយល់ថាទាល់តែមានដៃគូ ជីវិតទើបមានសុភមង្គល និងយល់ចិត្តគ្នា មើលថែគ្នាទើបមានក្ដីសុខពេញមួយជីវិតរបស់គេ។ ប៉ុន្តែនៅពេល ដែលពួកគេបានសាងគ្រួសាររួចហើយ ពួកគេទាំងនោះនៅតែមិនអាចបំពេញនូវសេក្ដីសុខសម្រាប់ខ្លួនឯងអស់ មួយជីវិតដូចដែលធ្លាប់បានគិតនោះទេ ពួកគេនៅតែមានរឿងថ្មីៗដែលជាបញ្ហាចូលមកជាបន្តបន្ទាប់មិនចេះចប់ មិនមិនចេះហើយ។ ខាងក្រោមនេះគឺជាភាពខុសគ្នារវាងជីវិតនៅលីវ និងមានគ្រួសារ៖
ជីវិតពេលនៅលីវ :

ជីវិតមានគ្រួសារ :
សំដៅទៅមនុស្សមានដៃគូប្រចាំជីវិត ឬហៅថាអាពាហ៍ពិពាហ៍ ធ្វើឱ្យយើងមានទំនុកចិត្តលើខ្លួន អាចបំបាត់បញ្ហាស្ត្រេស ចេះតស៊ូ ពុះពារបញ្ហា តាមរយៈការចែករំលែកបញ្ហាទៅវិញទៅមក ដើម្បីជួយគ្នាស្វែងរកដំណោះស្រាយត្រឹមត្រូវ។ ប៉ុន្តែជីវិតមានគ្រួសារខ្លះប្រឈមបញ្ហាច្រើន មិនមែនគ្រប់ជីវិតអាពាហ៍ពិពាហ៍សុទ្ធតែបង្កើតសុភមង្គល ឬភាពសោកសៅនោះឡើយ កត្តាចម្បងគឺខ្លួនយើងផ្ទាល់ជាអ្នកគ្រប់គ្រង រៀបចំជីវិតអាពាហ៍ពិពាហ៍របស់យើង ឱ្យក្លាយជាជីវិតសប្បាយរីករាយពិតប្រាកដមួយ ហើយក៏មានគុណវិបត្តិដែរ។
សរុបសេចក្តីមកជីវិតនៅលីវ និងមានគ្រួសារ អ្វីដែលសំខាន់គឺត្រូវចេះរៀនទទួលស្គាល់ និងព្រមទទួលយក នូវអ្វីដែលជាការពិត បើសិនជាជីវិតនៅលីវត្រូវតែធ្វើចិត្តឱ្យសប្បាយ ព្រោះពេលនេះគឺជាឱកាសសម្រាប់យើងបាន បង្រៀនខ្លួនឯងឱ្យរឹងមាំ តែនៅពេលសម្រេចចិត្តរៀបការមានគ្រួសារហើយ ត្រូវចេះត្រៀមចិត្តទទួលយកនូវអ្វីគ្រប់យ៉ាងដែលវានឹងកើតឡើង និងជម្នះរាល់ឧបសគ្គទាំងអស់ជាមួយដៃគូជីវិតរបស់យើង៕
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖