កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ អ្នកគ្រូ អ៊ន់ សេរី បានដឹកនាំសិស្សានុសិស្សថ្នាក់ទី១០ក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី មុខវិជ្ជាជីវវិទ្យា ធ្វើពិសោធន៍ ក្រោមប្រធានបទស្តី “ដង្ហើម” មុនធ្វើការពិសោធអ្នកគ្រូបានបង្ហាញ ក៏ដូចជារៀបរាប់អំពីសម្ភាៈពិសោធន៍ដែលមានដូចជា៖ ទឹកកំបោរថ្លា កែវជ័រឬដបជ័រថ្លា សន្លឹកអាលុយមីញូម ស្លឹករុក្ខជាតិ។ គួរបញ្ជាក់ផងដែរថា វត្ថុបំណងនៃការពិសោធន៍៖
- បង្ហាញអត្តសញ្ញាណឧស្ម័នកាបូនិចក្នុងដំណើរដង្ហើមកោសិកា
- សង្កេតនិងតាមដានបាតុភូតដែលកើតមានក្នុងពេលពិសោធន៍
- វិភាគនិងទាញសេចក្តីសន្និដ្ឋានលទ្ធផលពិសោធន៍